ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះទព្វមល្លបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ទព្វមល្លបុត្តត្ថេរាបទាន។
កុមារកស្សបត្ថេរាបទាន ទី៥
[១២៥] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ជានាយក ទ្រង់ទំនុកបម្រុងសត្វលោកទាំងពួង ជាអ្នកប្រាជ្ញ ទ្រង់កើតឡើង (ក្នុងលោក)។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ មានល្បីល្បាញ ជាអ្នកដល់នូវត្រើយនៃត្រៃវេទ កាលដើរទៅដើម្បីសម្រាក ក្នុងវេលាថ្ងៃ ក៏បានជួបប្រទះព្រះលោកនាយក ព្រះអង្គជាធម្មកថិកដ៏ត្រកាល ទ្រង់កំពុងប្រកាសសម្តែងនូវសច្ចៈ ៤ កំពុងញុំាងមហាជន ព្រមទាំងទេវតា និងសាវ័កឲ្យត្រាស់ដឹង។
ID: 637643806019432776
ទៅកាន់ទំព័រ៖