ព្រះត្រៃបិដក ភាគ ៧៥

ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ មាន​មហាបុរស​សម្ភព​ក្នុង​ត្រកូល​ស្តេច​ឱក្កា​កៈ នឹង​បាន​ជា​ព្រះ​សាស្តា​ក្នុង​លោក ព្រះនាម​គោតម។ ឯព្រាហ្មណ៍​នុ៎ះ នឹង​បាន​ជា​ឱរស ដែល​ព្រះធម៌​និមិ្មត ជា​អ្នកទទួល​មត៌ក​ក្នុង​ធម៌​របស់​ព្រះ​សាស្តា​នោះ​ហើយ នឹង​បាន​ជា​សាវ័ក​នៃ​ព្រះ​សាស្តា ឈ្មោះថា​កុមា​រក​ស្ស​បៈ។ ដោយ​អានិសង្ស​នៃ​ផ្កា និង​សំពត់​ដ៏​វិចិត្រ និង​រតនៈ​ទាំងឡាយ កុមារ​កស្សប​នោះ នឹង​បាន​ដល់​នូវ​ភាព​នៃ​ខ្លួន​ប្រសើរ​លើសលុប ជាង​ធម្មកថិក​ត្រកាល​ទាំងឡាយ។
 ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​នូវ​សេចក្តី​ប្រាថ្នា​នោះ​ផង ខ្ញុំ​លុះ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ខ្ញុំ​វិលចុះវិលឡើង​ក្នុង​ភព​តូច និង​ភព​ធំ ហាក់ដូចជា​អ្នករបាំ (ដែល​រាំ​វិល​ចុះឡើង) ក្នុង​កណ្តាល​រឿណរង្គ ខ្ញុំ​ជា​សត្វ​ត្រូវ​កើត​ដោយសា​ខម្រឹគ បាន​ចូល​ទៅ​ចាប់​ផ្ទៃក្នុង​មេ​ម្រឹគ។
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 637643806583495715
ទៅកាន់ទំព័រ៖