ព្រះត្រៃបិដក ភាគ ៧៥

ពា​ហិ​យត្ថេ​រាប​ទាន ទី៦


 [១២៦] ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះពុទ្ធ​ជានា​យក ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​មាន​រស្មី​ច្រើន ជាកំពូល​នៃ​ត្រៃលោក ស្តេច​កើតឡើង (ក្នុង​លោក) ខ្ញុំ​បានឮ​ព្រះ​មុនី ទ្រង់​សរសើរគុណ​នៃ​ភិក្ខុ​អ្នក​ត្រាស់​ដឹង​ឆាប់ ក៏​មានចិត្ត​អណ្តែត​ឡើង ហើយ​បាន​ធ្វើ​គ្រឿង​សក្ការៈ​ថ្វាយព្រះ​មហេសី។ ក្នុង​កាលនោះ ខ្ញុំ​បាន​ថ្វាយ​ទាន​ដល់​ព្រះ​មុនី ព្រមទាំង​សិស្ស​អស់ ៧ ថ្ងៃ ហើយ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ បា្រ​ថ្នា​នូវ​តំណែង​នោះ។
 លំដាប់នោះ ព្រះពុទ្ធ​ទ្រង់ព្យាករ​ខ្ញុំ​ថា អ្នក​ទាំងឡាយ ចូរ​មើល​ព្រាហ្មណ៍​នុ៎ះ ដែល​ក្រាប​ទៀប​បាទមូល​នៃ​តថាគត ជា​អ្នកមាន​ប្រាជ្ញា​ជា​គ្រឿង​ពិចារណា ពេញ​បរិបូណ៌ មាន​អវយវៈ​ដូចជា​គ្រឿងបូជា​ដែលគេ​ទិ​បមា​ស មាន​សម្បុរស មាន​ស្បែក​ស្តើង មាន​បបូរមាត់​ក្រហម ដូច​ផ្លែ​បាស​ទុំ​ដែល​សំយុង​ចុះ​រយោង​រយាន ជា​ព្រាហ្មណ៍​ស្មើដោយ​វត្ថុ​ដ៏​ត្រជាក់​មុត។
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 637643807738183211
ទៅកាន់ទំព័រ៖