ព្រះត្រៃបិដក ភាគ ៧៥

បត្ថោទន​ទាយ​កត្ថេ​រាប​ទាន ទី៩


 [៩] កាលពី​ភព​មុន ខ្ញុំ​បាន​កើតជា​ថ្មើរព្រៃ ប្រកប​ការ​ក្នុង​ព្រៃ​រឿយៗ បាន​យក​បាយ​ដែល​ចំអិន​ដោយ​អង្ករ​ចំនួន​មួយ​នាឡិ ហើយ​ដើរទៅ​ធ្វើការងារ។ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ជា​ព្រះសយម្ភូ ទ្រង់​ឈ្នះ​មារ ព្រះអង្គ​កំពុង​សេ្តច​ចេញពី​ព្រៃ​ទៅ​បិណ្ឌបាត​ក្នុង​ទីនោះ លុះ​ខ្ញុំ​បានឃើញ​ហើយ ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ថា អញ​រវល់​តែ​ប្រកប​ក្នុង​ការងារ​ឲ្យ​អ្នកដទៃ ចំណែក​បុណ្យ​របស់​អញ មិន​មាន ឥឡូវនេះ បាយ​ដែល​ចំអិន​ដោយ​អង្ករ​មួយ​នាឡិ​នេះ​មាន អញ​នឹង​និមន្ត​ព្រះ​មុនី​នេះ ឲ្យ​ឆាន់បាយ​នេះ។ ខ្ញុំ​យក​បាយ​ដែល​ចំអិន​ដោយ​អង្ករ​មួយ​នាឡិ ថ្វាយព្រះ​សយម្ភូ កាល​ខ្ញុំ​កំពុងតែ​សំឡឹង​មើល ព្រះ​មហាមុនី​ទ្រង់​សោយ។ ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ឯឋាន​តាវត្តិង្ស​ដោយ​កម្ម ដែល​ធ្វើល្អ​ហើយ​នោះ​ផង ដោយ​កា​រតំ​កល់​ចេតនា​នោះ​ផង។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637643678627107035
ទៅកាន់ទំព័រ៖