ព្រះត្រៃបិដក ភាគ ៧៥

មាន​កំឡាំង គឺ​គុណ​ដ៏​ច្រើន មាន​រោម​ដ៏​រៀវ ងឡើងលើ មាន​អណ្តូង​ជាទី​នៅ​នៃ​គុណ​កើត​ហើយ មានមុខ​រីក​ដោយ​បីតិ។ ព្រាហ្មណ៍​នេះ ប្រាថ្នា​តំណែង​នៃ​ភិក្ខុ​អ្នក​ត្រាស់​ដឹង​ឆាប់ ព្រះពុទ្ធ​ជាម​ហា​វីរបុរស ព្រះនាម​គោតម នឹង​មាន​ក្នុង​អនាគតកាល (ព្រាហ្មណ៍​នេះ) នឹងជា​អ្នកទទួល​នូវ​មត៌ក​ក្នុង​ធម៌ព្រះ​គោតម​នោះ ជា​ឱរស​ដែល​ធម៌​និមិ្មត​ហើយ នឹង​បាន​ជា​សាវ័ក​នៃ​ព្រះ​សាស្តា ឈ្មោះថា ពា​ហិយៈ។
 គ្រានោះ ខ្ញុំ​ត្រេកអរ បាន​ក្រោក​ឡើង ធ្វើសក្ការៈ​ចំពោះ​ព្រះ​មហាមុនី ដរាបដល់​អស់ជីវិត លុះ​ច្យុត (អំពី​មនុស្ស) បាន​ទៅ​កើត​ក្នុង​ឋានសួគ៌ ត្រង់​ទីលំនៅ​ជា​របស់​ខ្លួន។ ខ្ញុំ​អន្ទោល​ទៅ​កើតជា​ទេវតា ឬជា​មនុស្ស តែង​ដល់​នូវ​សេចក្តី​សុខ ហើយ​បាន​ទទួល​សម្បត្តិ ដោយ​អានិសង្ស​នៃ​កុសលកម្ម​នោះ។ កាល​សាសនា​ព្រះ​ពុទ្ធ​កស្សបៈ​ជា​អ្នកប្រាជ្ញ ដល់​នូវ​សេចក្តី​រៀវ​រោយ ខ្ញុំ​បាន​ឡើង​ទៅលើ​កំពូលភ្នំ ហើយ​ប្រកប​ព្យាយាម​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី​ទៀត។
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 637643808009120374
ទៅកាន់ទំព័រ៖