ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំជាអ្នកមានសីលបរិសុទ្ធ ប្រកបដោយប្រាជ្ញា ជាអ្នកធ្វើតាមសាសនានៃព្រះជិនស្រី ពួកជន ៥ នាក់ (ដែលប្រកបព្យាយាមជាមួយនឹងខ្ញុំ) លុះច្យុតអំពីមនុស្សលោកទៅ បានទៅកើតក្នុងទេវលោក។ បណ្តាជនទាំង ៥ នាក់នោះ ខ្ញុំឈ្មោះពាហិយៈ កើតក្នុងក្រុងភារុកច្ឆៈ ជាបុរីខ្ពង់ខ្ពស់ លំដាប់នោះឯង ខ្ញុំទៅកាន់សាគរ ឈ្មោះអប្បសិទ្ធិកៈ ដោយសំពៅ។ ឯសំពៅនោះ បានបែកធ្លាយក្នុងសាគរ ខ្ញុំហែលទៅបានពីរបីថ្ងៃ ក៏ធ្លាក់ទៅក្នុងលំនៅនៃសត្វមករ ជាទីគួរខ្លាចដ៏ពន្លឹក។ គ្រានោះ ខ្ញុំប្រឹងប្រែងឆ្លងមហាសមុទ្ទ ក៏បានដល់កំពង់ផែដ៏ប្រសើរ ឈ្មោះសុប្បារកៈ ទាំងកំពុងមានសេចក្តីញាប់ញ័រដ៏ចំប្រប់។ ខ្ញុំស្លៀកសម្បកឈើ ដើរចូលទៅក្នុងស្រុកដើម្បីដុំបាយ គ្រានោះ មានជនម្នាក់ ត្រេកអរហើយនិយាយថា នេះជាព្រះអរហន្ត បាននិមន្តមកក្នុងទីនេះ។
ID: 637643821578967796
ទៅកាន់ទំព័រ៖