ព្រះត្រៃបិដក ភាគ ៧៥

(ទេវតា​តប​ថា) ព្រះ​ជិនស្រី ព្រះអង្គ​មាន​ប្រាជ្ញា​ច្រើន មាន​ប្រាជ្ញា​ដូច​ផែនដី​ដ៏​ប្រសើរ ស្តេច​នៅក្នុង​កោសល​មន្ទីរ ទៀប​ក្រុង​សាវត្ថី ព្រះអង្គ​ជា​សក្យ​បុត្រ ជា​ព្រះអរហន្ត មិន​មាន​អាសវៈ ទ្រង់​សម្តែង​ធម៌ ដើម្បី​ដល់​នូវ​ព្រះ​អរហត្ត។ ខ្ញុំ​គ្រាន់តែ​ឮពាក្យ​ទេវតា​នោះ​ហើយ ក៏​ឆ្អែត​កាយ ឆ្អែតចិត្ត អស្ចារ្យ​ក្នុងចិត្ត មានចិត្ត​ត្រេកអរ​ដូចជា​មនុស្សកំព្រា បាន​កំណប់ទ្រព្យ (ដោយ​ខ្ញុំ​គិតឃើញ​ថា) ការ​ឃើញ​ព្រះអរហន្ត​ដ៏​ខ្ពង់ខ្ពស់ មាន​អារម្មណ៍​ជាទីបំផុត ជា​ការ​ឃើញ​ប្រពៃ។ គ្រានោះ ខ្ញុំ​ចេញពី​ស្រុក​នោះ ដើរទៅ​កាន់​សំណាក់​ព្រះ​សាស្តា ប្រាថ្នា​ឲ្យបាន​ឃើញ​ព្រះ​ជិនស្រី ព្រះអង្គ​មាន​ព្រះ​ភក្រ្ត​ប្រាសចាក​មន្ទិល​សព្វកាល ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​ឈ្មោះ​វី​ជិ​តៈ ជាទី​ត្រេកអរ បាន​សួរ​ពួក​ព្រាហ្មណ៍​ថា ព្រះពុទ្ធ​ជាទី​ត្រេកអរ​នៃ​សត្វលោក គង់នៅ​ក្នុង​ទីណា។
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 637643822057092889
ទៅកាន់ទំព័រ៖