ព្រះត្រៃបិដក ភាគ ៧៥

បើ​គាថា​សូម្បី​មួយ​ពាន់ តែ​ប្រកបដោយ​បទ​មិនជា​ប្រយោជន៍ មិន​ប្រសើរ​ស្មើនឹង​គាថា​មួយ​បទ ដែលគេ​ស្តាប់​ហើយ​ទេ។ ទឹក ដី ភ្លើង ខ្យល់ មិន​តាំងនៅ​ក្នុង​ព្រះនិព្វាន​ណា កុសល​ទាំងឡាយ មិន​រុងរឿង​ក្នុង​ព្រះនិព្វាន​នោះ ព្រះអាទិត្យ ក៏​មិន​ប្រាកដ (ក្នុង​ព្រះនិព្វាន​នោះ)។ ព្រះចន្ទ ក៏​មិន​ភ្លឺ​ក្នុង​ព្រះនិព្វាន​នោះ ងងឹត​ក៏​មិន​មាន ក្នុង​ព្រះនិព្វាន​នោះ​ដែរ ខីណាសវ​ព្រាហ្មណ៍ ជាមុ​នី​ដោយ​ញាណ ត្រាស់​ដឹង​ដោយខ្លួនឯង ក្នុង​កាលណា ក៏​រួចចាក​រូប និង​អរូប សុខ និង​ទុក្ខ​ក្នុង​កាលណោះ។ ព្រះ​មុនីនាថ ជាទី​ពឹង​នៃ​សត្វ​ក្នុង​ត្រៃលោក បាន​សម្តែង​យ៉ាងនេះ​ឯង។
 បានឮ​ថា ព្រះ​ពា​ហិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពា​ហិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 637643823150842777
ទៅកាន់ទំព័រ៖