ព្រះត្រៃបិដក ភាគ ៧៥

មហា​កោ​ដិ្ឋ​កត្ថេ​រាប​ទាន ទី៧


 [១២៧] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​អ្នកប្រាជ្ញ ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក​ទាំងអស់ មាន​ចក្ខុ​កើតឡើង ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ ព្រះពុទ្ធ​ទ្រង់​ឈ្លាស​ក្នុង​ទេសនា ទ្រង់ប្រទាន​ឱវាទ ញុំាង​សត្វ​ឲ្យដឹង ចម្លង​សព្វ​សត្វ ញុំាង​ពួក​ជន​ច្រើន​ឲ្យ​ឆ្លង ទ្រង់​អនុគ្រោះ មាន​សេចក្តី​ករុណា ស្វែងរក​ប្រយោជន៍​ដល់​សត្វ​ទាំងពួង បាន​ញុំាង​ពួក​តិរ្ថិយ​ទាំងអស់ ដែល​មក​ប្រជុំ​គ្នា ឲ្យ​តាំងនៅ​ស៊ប់​ក្នុង​សីល ៥។ សាសនា​នេះឯង មិន​វឹកវរ​សូន្យ​ចាក​ពួក​តិរ្ថិយ វិចិត្រ​ដោយ​ព្រះអរហន្ត​ទាំងឡាយ ជា​បុគ្គល​ស្ទាត់ជំនាញ ប្រកបដោយ​តា​ទិ​គុណ។ ព្រះ​មហាមុនី​នោះ មាន​កំពស់ ៥៨ ហត្ថ ប្រាកដ​ស្មើដោយ​គ្រឿងបូជា ជា​វិការៈ​នៃ​មាស មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ។ មាន​ព្រះជន្ម​មួយ​សែន​ឆ្នាំ កាល​ព្រះអង្គ​គង់​ព្រះជន្ម​នៅ បាន​ញុំាង​ពួក​ជន​ច្រើន​ឲ្យ​ឆ្លង (ចាកលោក)។
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 637643823427092869
ទៅកាន់ទំព័រ៖