ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​បាន​ជា​ព្រះ​ឥន្រ្ទ​សោយរាជ្យ​ជា​សេ្តច​ទេវតា អស់ ៣២ ដង បាន​ជា​សេ្តច​ចក្រពត្តិ អស់ ៣៣ ដង។ បាន​សោយរាជ្យ​ជា​ក្សត្រ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់ ខ្ញុំ​ជា​អ្នក​ដល់​សេចក្តី​សុខ មានយស នេះ​ជា​ផល​នៃ​បាយ​ដែល​ចំអិន​ដោយ​អង្ករ​មួយ​នាឡិ។ ខ្ញុំ​កាល​អន្ទោល​ទៅមក​ក្នុង​ភព​តូច និង​ភព​ធំ រមែង​បានទ្រព្យ​រាប់មិនអស់ ខ្ញុំ​មិនដែល​មានការ​ខ្វះខាត​ភោគៈ​ឡើយ នេះ​ជា​ផល​នៃ​បាយ​ដែល​ចំអិន​ដោយ​អង្ករ​មួយ​នាឡិ។ ភោគៈ​ទាំងឡាយ​ដែល​មាន​ចំណែក​ប្រៀប​ដូច​ខ្សែទឹក​ទន្លេ រមែង​កើត​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​អាច​រាប់​ភោគៈ​ទាំងនោះ​ឲ្យ​សព្វគ្រប់​បាន​ឡើយ នេះ​ជា​ផល​នៃ​បាយ​ដែល​ចំអិន​ដោយ​អង្ករ​មួយ​នាឡិ។ (ពួក​ជន​តែង​ពោល​ថា) អ្នក​ចូរ​ទំពាស៊ី​ចំណី​នេះ ចូរ​បរិភោគ​អាហារ​នេះ ចូរ​ដេក​លើ​ដំណេក​នេះ ព្រោះហេតុនេះ ខ្ញុំ​ជា​បុគ្គល​បាន​សុខ​ស្រួល នេះ​ជា​ផល​នៃ​បាយ​ដែល​ចំអិន​ដោយ​អង្ករ​មួយ​នាឡិ។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637643678818825701
ទៅកាន់ទំព័រ៖