ព្រះត្រៃបិដក ភាគ ៧៥

ព្រាហ្មណ៍​នេះ ជា​អ្នក​ដល់​នូវ​សេចក្តី​សុខ ក្នុង​ទី​ទាំងពួង អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ រមែង​បាន​នូវ​តំណែង​នុ៎ះ​ដូច​បំណង ក្នុង​កាល​ជា​អនាគត។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ មាន​មហាបុរស សម្ភព​ក្នុង​ត្រកូល​ស្តេច​ឱក្កា​កៈ នឹង​បាន​ជា​ព្រះ​សាស្តា​ក្នុង​លោក ព្រះនាម​គោតម។ ព្រាហ្មណ៍​នេះ នឹង​បាន​ជា​ធម្ម​ទាយាទ ជា​ឱរស ជា​ធម្ម​និម្មិត របស់​ព្រះ​គោតម​នោះ នឹង​បាន​ជា​សាវ័ក​នៃ​ព្រះ​សាស្តា មាន​នាម​ថា កោ​ដ្ឋិ​ក។
 កាលនោះ ខ្ញុំ​ឮពុទ្ធព្យាករណ៍​នោះ​ហើយ ក៏​មានចិត្ត​រីករាយ មានចិត្ត​ប្រកបដោយ​មេត្តា មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន បាន​បម្រើ​ព្រះ​ជិនស្រី ដរាបដល់​អស់ជីវិត។ ដោយ​ផល​នៃ​កុសលកម្ម​នោះ​ផង ដោយ​កា​រតំ​កល់​ទុក​នូវ​សេចក្តី​ប្រាថ្នា​នោះ​ផង ខ្ញុំ​លុះ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ខ្ញុំ​បាន​សោយរាជ្យ​ជា​ស្តេច​ទេវតា អស់ ៣០០ ដង បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៥០០ ដង។
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 637643824008030254
ទៅកាន់ទំព័រ៖