ព្រះត្រៃបិដក ភាគ ៧៥
បានសោយប្រទេសរាជ្យដ៏ទូលាយ រាប់ជាតិមិនអស់ ខ្ញុំបានសេចក្តីសុខក្នុងទីទាំងពួង ដោយអានិសង្សនៃកុសលកម្មនោះ។ ខ្ញុំតែងអន្ទោលទៅក្នុងភព ២ គឺទេវតា ឬមនុស្ស ខ្ញុំមិនដែលស្គាល់គតិដទៃ នេះជាផលនៃកុសលកម្មដែលខ្ញុំសន្សំល្អហើយ។ ខ្ញុំតែងកើតក្នុងត្រកូល ២ គឺក្សត្រ ឬព្រាហ្មណ៍ មិនដែលកើតក្នុងត្រកូលទាបថោកទេ នេះជាផលនៃកុសលកម្មដែលខ្ញុំសន្សំល្អហើយ។ លុះដល់បច្ឆិមភព ខ្ញុំជាអ្នកមានផៅពង្សប្រសើរ ខាងក្រោយមក ខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ មានធនធានច្រើន ក្នុងក្រុងសាវត្ថី។ មាតារបស់ខ្ញុំ ឈ្មោះចន្ទវតី បិតារបស់ខ្ញុំ ឈ្មោះអស្សលាយនៈ ព្រះពុទ្ធទ្រង់ទូន្មានបិតារបស់ខ្ញុំ ដើម្បីសេចក្តីស្អាតគ្រប់យ៉ាង ក្នុងកាលណា។ កាលនោះ ខ្ញុំជ្រះថ្លាចំពោះព្រះសុគត ហើយចូលទៅកាន់ផ្នួស ព្រះមោគ្គល្លានជាអាចារ្យ ព្រះសារីបុត្តជាឧបជ្ឈាយ៍ (របស់ខ្ញុំ)។
ID: 637643824224905274
ទៅកាន់ទំព័រ៖