ព្រះត្រៃបិដក ភាគ ៧៥
បានឮថា ព្រះមហាកោដ្ឋិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មហាកោដ្ឋិកត្ថេរាបទាន។
ឧរុវេលកស្សបត្ថេរាបទាន ទី៨
[១២៨] ព្រះជិនស្រីព្រះនាមបទុមុត្តរៈជាអ្នកប្រាជ្ញ ទ្រង់ជ្រាបច្បាស់នូវលោកទាំងមូល មានបញ្ញាចក្ខុ ទ្រង់ឧបត្តិឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រទានឱវាទ ញុំាងសត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួង ទ្រង់ឈ្លាសក្នុងទេសនា ស្តេចញុំាងប្រជុំជនច្រើន ឲ្យឆ្លង (ចាកលោក) ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីអាណិតអាសូរ ស្វែងរកនូវប្រយោជន៍ដល់សត្វទាំងពួង បានញុំាងពួកតិរ្ថិយទាំងពួង ដែលមកប្រជុំគ្នា ឲ្យតាំងនៅស៊ប់ក្នុងសីល ៥។ សាសនានេះមិនវឹកវរសូន្យចាកពួកតិរ្ថិយ វិចិត្រដោយពួកព្រះអរហន្ត ជាអ្នកស្ទាត់ជំនាញ ប្រកបដោយតាទិគុណ។
ID: 637643824780374119
ទៅកាន់ទំព័រ៖