ព្រះត្រៃបិដក ភាគ ៧៥
ព្រាហ្មណ៍នេះ ជាឱរសដែលធម៌និមិ្មត ជាអ្នកទទួលមត៌កក្នុងធម៌របស់ព្រះគោតមនោះ នឹងបានជាសាវ័កនៃព្រះសាស្តា មាននាមថា កស្សបៈ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ នឹងមានព្រះសាស្តាព្រះនាមផុស្សៈ ព្រះអង្គប្រសើរ រកបុគ្គលបៀបផ្ទឹមមិនបាន ឥតមានបុគ្គលស្មើ ជានាយក ជាកំពូលនៃលោក។ ព្រះអង្គកំចាត់បង់នូវងងឹតទាំងពួង ទ្រង់ត្រដោះនូវបណ្តាញធំ គឺតណ្ហា ស្តេចបង្អុរចុះនូវភ្លៀង គឺអមតៈ ហើយញុំាងមនុស្សលោក ព្រមទាំងទេវលោក ឲ្យឆ្អែតស្កប់ស្កល់ (ដោយទឹកអម្រឹតនោះ)។ កាលនោះ យើងទាំងអស់គ្នា ៣ នាក់ ជាបងប្អូន ជាអាមាត្យរបស់ស្តេចពារាណសី ជាទីទុកព្រះទ័យនៃព្រះរាជា។ ជាអ្នកមានព្យាយាម អង់អាច មានកម្លាំង ឈ្នះក្នុងសង្រ្គាម គ្រានោះ ស្រុកបច្ចន្តគ្រាមកើតបះបោរ ម្ចាស់ផែនដី ក៏ត្រាស់បង្គាប់យើង
ID: 637643825578967775
ទៅកាន់ទំព័រ៖