ព្រះត្រៃបិដក ភាគ ៧៥

រា​ធត្ថេ​រាប​ទាន ទី៩


 [១២៩] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ មាន​បញ្ញាចក្ខុ ជា​អ្នកប្រាជ្ញ ជ្រាប​ច្បាស់​នូវ​លោក​ទាំងពួង ស្តេច​កើតឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ ព្រះពុទ្ធ​ទ្រង់​ឈ្លាស​ក្នុង​ការ​ទេសនា ទ្រង់ប្រទាន​ឱវាទ ញុំាង​សត្វ​ឲ្យ​ត្រាស់​ដឹង ចម្លង​សត្វ​ទាំងពួង ទ្រង់​ញុំាង​ប្រជុំជន​ច្រើន​ឲ្យ​ឆ្លង (ចាកលោក)។ ព្រះអង្គ​មាន​សេចក្តី​អនុគ្រោះ មាន​សេចក្តី​អាណិតអាសូរ ស្វែងរក​ប្រយោជន៍​ដល់​សព្វ​សត្វ ទ្រង់​ញុំាង​ពួក​តិរិ្ថយ​ទាំងពួង ដែល​មក​ប្រជុំ​គ្នា​ឲ្យ​តាំងនៅ​ក្នុង​សីល ៥។ កាល​យ៉ាងនេះ សាសនា​នេះ​មិន​វឹកវរ សូន្យ​ចាក​ពួក​តិរិ្ថយ វិចិត្រ​ដោយ​ពួក​ព្រះអរហន្ត ជា​បុគ្គល​ស្ទាត់ជំនាញ ប្រកបដោយ​តា​ទិ​គុណ។ ព្រះ​មហាមុនី​នោះ មាន​កំពស់ ៥៨ ហត្ថ ប្រាកដ​ស្មើដោយ​គ្រឿងបូជា ជា​វិការៈ​នៃ​មាស មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ។
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 637643827398512906
ទៅកាន់ទំព័រ៖