ព្រះត្រៃបិដក ភាគ ៧៥
បានជាសេ្តចចក្រពត្តិ អស់ ៥០០ ដង បានសោយប្រទេសរាជ្យដ៏ទូលាយរាប់ជាតិមិនអស់។ ខ្ញុំជាអ្នកបានសេចក្តីសុខក្នុងទីទាំងពួង ដោយអានិសង្សនៃកម្មនោះ លុះដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ទ័លក្រ ខ្វះខាតគ្រឿងស្លៀកពាក់ និងគ្រឿងបរិភោគ នៅក្នុងក្រុងគិរិព្វជៈ ជាក្រុងខ្ពង់ខ្ពស់ បានប្រគេនចង្ហាន់មួយវែក ដល់ព្រះសារីបុត្ត ជាតាទិបុគ្គល។ កាលដែលខ្ញុំមានវ័យចាស់ចម្រើនឡើង បានចូលទៅក្នុងអារាម ក្នុងកាលនោះ ឥតមានភិក្ខុណា ហ៊ានបំបួសខ្ញុំ ដែលចាស់គ្រាំគ្រា មានកម្លាំងថមថយទេ។ ព្រោះហេតុនោះ បានជាខ្ញុំកើតទុក្ខ មានសម្បុរខ្លួនអាប់អន់ មានសេចក្តីសោក កាលនោះ ព្រះមហាមុនី មានសេចក្តីករុណាធំ លុះឃើញហើយត្រាស់សួរខ្ញុំថា
ID: 637643828466012997
ទៅកាន់ទំព័រ៖