ព្រះត្រៃបិដក ភាគ ៧៥

អស់​កាល​មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ដល់​នូវ​ធម៌ ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ តាំងពី​ខ្ញុំ​មានចិត្ត​រីករាយ ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះ​មុនី​ដោយ​គោពរ ក្នុង​កាលណា ព្រះ​ជិនស្រី ក៏​តាំង​ខ្ញុំ​ថា​ជា​អ្នក​ប្រសើរ​ខាង​ប្រាជ្ញា ជាង​ពួក​សាវ័ក​អ្នកមាន​ប្រាជ្ញា ក្នុង​កាលនោះ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ
 បានឮ​ថា ព្រះ​រា​ធត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ រា​ធត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 637643828942576236
ទៅកាន់ទំព័រ៖