ព្រះត្រៃបិដក ភាគ ៧៥
មោឃរាជត្ថេរាបទាន ទី១០
[១៣០] ព្រះមុនីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ជាប្រយោជន៍ដល់សត្វលោកទាំងពួង ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះពុទ្ធទ្រង់ឈ្លាសក្នុងទេសនា ទ្រង់ប្រទានឱវាទ ញុំាងសត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួង ទ្រង់ញុំាងពួកជនច្រើនឲ្យឆ្លង (ចាកលោក) ទ្រង់មានសេចក្តីអនុគ្រោះ មានករុណា ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ញុំាងពួកតិរ្ថិយទាំងពួងដែលមកប្រជុំគ្នា ឲ្យតាំងនៅក្នុងសីល ៥។ កាលយ៉ាងនេះ សាសនានេះឯង មិនវឹកវរសូន្យចាកពួកតិរ្ថិយ វិចិត្រដោយពួកព្រះអរហន្ត ជាអ្នកស្ទាត់ជំនាញ ប្រកបដោយតាទិគុណ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជាជាវិការៈនៃមាស មានលក្ខណៈប្រសើរ ៣២ ប្រការ។
ID: 637643829222575456
ទៅកាន់ទំព័រ៖