ព្រះត្រៃបិដក ភាគ ៧៥

មាន​ព្រះជន្មាយុ​មួយ​សែន​ឆ្នាំ កាល​ព្រះអង្គ​ទ្រង់​គង់នៅ​ឡើយ ទ្រង់​ញុំាង​ពួក​ជន​ច្រើន​ឲ្យ​ឆ្លង (ចាកលោក)។ កាលនោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​មួយ នៅក្នុង​ក្រុង​ហង្ស​វតី ជា​អ្នក​ប្រកបការងារ របស់​បុគ្គល​ដទៃ ខ្ញុំ​ឥតមាន​វត្ថុ​តិចតួច​ជា​ទ្រព្យរបស់​ខ្លួន​ឡើយ។ កាល​ខ្ញុំ​នៅក្នុង​បដិ​ក្ក​មន​សាលា ដែលគេ​ធ្វើជា​ថ្នាក់ ក៏​អុជ​ភ្លើង​ក្នុង​បដិ​ក្ក​មន​សាលា​នោះ ផែនដី​ដែល​ក្រាល​ដោយ​ថ្ម ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ខ្មៅ។ កាលនោះ ព្រះ​លោកនាថ កំពុង​ប្រកាស​សច្ចៈ ៤ ក្នុង​កណ្តាល​បរិស័ទ ទ្រង់​សរសើរ​សាវ័ក ដែល​ទ្រទ្រង់​ចីវរ​សៅហ្មង។ ខ្ញុំ​ត្រេកអរ​ក្នុង​គុណ​របស់​សាវ័ក​នោះ បាន​ប្រតិបត្តិ​ព្រះ​តថាគត ហើយ​ប្រាថ្នា​តំណែង​ដ៏​ខ្ពង់ខ្ពស់ ជាកំពូល​នៃ​ការ​ទ្រទ្រង់​ចីវរ​សៅហ្មង។ គ្រានោះ ព្រះ​បទុមុ​ត្ត​រៈ​មានជោគ សេ្តច​ទ្រង់​ត្រាស់​នឹង​ពួក​សាវ័ក​ថា អ្នក​ទាំងឡាយ ចូរ​មើល​បុរស​នុ៎ះ ដែល​មាន​សំពត់​ក្រខ្វក់ មានខ្លួន​ស្តើង។
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 637643829445544260
ទៅកាន់ទំព័រ៖