ព្រះត្រៃបិដក ភាគ ៧៥

មញ្ច​ទាយ​កត្ថេ​រាប​ទាន ទី១០


 [១០] កាល​ព្រះ​លោកនាយក ព្រះនាម​សិទ្ធត្ថៈ ប្រកបដោយ​សេចក្តី​ករុណា ទ្រង់​បរិនិព្វាន​ហើយ កាល​សាសនា​កំពុង​ផ្សាយ​ចេញទៅ មាន​ពួក​ទេវតា និង​មនុស្ស​ធ្វើសក្ការៈ​ហើយ។ ខ្ញុំ​កើតជា​មនុស្ស​ចណ្ឌាល អ្នកធ្វើ​តាំង​ឈ្មោះ​អាសន្ទិ (តាំង​មាន​ជ្រុង ៤ សើ្ម) ក្នុង​ទីនោះ ខ្ញុំ​រស់នៅ​ដោយ​ការងារ​នោះ ទាំង​បាន​ចិញ្ចឹម​ទារក និង​ប្រពន្ធ​ដោយ​ការងារ​នោះ​ដែរ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ធ្វើ​តាំង​ឈ្មោះ​អាសន្ទិ វិចិត្រ​យ៉ាង​ល្អ​ដោយដៃ​របស់​ខ្លួន ហើយ​នាំចូល​ទៅ​ប្រគេន​ព្រះភិក្ខុ​សង្ឃ ដោយខ្លួនឯង។ ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ឯឋាន​តាវត្តិង្ស​ដោយ​កម្ម​ដែល​ខ្លួន​ធ្វើល្អ​ហើយ​នោះ​ផង ដោយ​កា​រតំ​កល់​ចេតនា​នោះ​ផង។ ខ្ញុំ​កាល​ទៅកាន់​ទេវលោក រមែង​រីករាយ​ក្នុង​ពួក​ទេវតា​នៅ​ឋាន​តាវត្តិង្ស ទីសម្រាប់​ដេក​មាន​ថ្លៃ​ច្រើន ក៏​កើតឡើង​តាម​សេចក្តី​ប្រាថ្នា (របស់ខ្ញុំ)។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637643679392263610
ទៅកាន់ទំព័រ៖