ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​មាន​បរិវារ​ច្រើន ចូល​ទៅ​គាល់​ព្រះពុទ្ធ ជានា​យក​នៃ​នរជន ហើយ​សួរ​នូវ​ប្រស្នា​ដ៏​ល្អិតល្អន់ ជា​ប្រស្នា​នៃ​បុគ្គល​មានថ្វីមាត់ ជាទី​ហូរ​មក​នៃ​វាទៈ​ថា លោក​នេះ បរលោក ព្រហ្មលោក ព្រមទាំង​ទេវលោក (មាន​ដែរ​ឬទេ) ខ្ញុំ​ព្រះអង្គ​មិនដឹង​ទិដ្ឋិ​របស់​ព្រះអង្គ ជា​គោតម​ដ៏​មានយស​ទេ។ ដែល​ខ្ញុំ​ព្រះអង្គ​មកនេះ ដើម្បី​សួរ​ប្រស្នា​ចំពោះ​ព្រះអង្គ ទ្រង់​ឃើញ​វិសេស​យ៉ាងនេះ ចុះ​មច្ចុរាជ មិនឃើញ​បុគ្គល​ដែល​ពិចារណា​ឃើញច្បាស់​នូវ​លោក តើ​យ៉ាងណា។ ព្រះពុទ្ធ​ទ្រង់​ព្យាបាល​រោគ​គ្រប់មុខ បាន​ត្រាស់​ឆ្លើយនឹង​ខ្ញុំ​វិញ​ថា ម្នាល​មោឃ​រាជ អ្នក​ចូរ​មានស្មារតី​សព្វកាល ពិចារណា​នូវ​លោក​ថា​សូន្យ​ចុះ បុគ្គល​ដែល​បាន​ដក​នូវ​អត្តា​នុ​ទិដ្ឋិ​ចេញ​ហើយ រមែង​ឆ្លង​ចាក​មច្ចុរាជ​បាន។ មច្ចុរាជ រមែង​មិនឃើញ​នូវ​បុគ្គល​អ្នក​ពិចារណា​ឃើញច្បាស់​នូវ​លោក យ៉ាងនេះ។
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 637643830126169148
ទៅកាន់ទំព័រ៖