ព្រះត្រៃបិដក ភាគ ៧៥

 គ្រានោះ ព្រះពុទ្ធ​ជានា​យក ទ្រង់ព្យាករ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ថា អ្នក​នឹង​បាន​នូវ​តំណែង​នុ៎ះ ដូច​ចិត្ត​ប៉ុនប៉ង ក្នុង​កាល​អនាគត។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ មាន​មហាបុរស សម្ភព​ក្នុង​ត្រកូល​ស្តេច​ឱក្កា​កៈ នឹង​បាន​ជា​សាស្តា ព្រះនាម​គោតម ត្រាស់​ក្នុង​លោក។ សេដ្ឋីបុត្ត​នេះ នឹង​បាន​ជា​ឱរស ដែល​ព្រះធម៌​និម្មិត ជា​អ្នកទទួល​មត៌ក ក្នុង​ធម៌​របស់​ព្រះ​គោ​គម ជា​សាវ័ក​នៃ​ព្រះ​សាស្តា មាន​នាម​ថា ភទ្ទិ​យៈ។
 ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ទុក​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ព្រះ​ជិនស្រី ព្រះ​នាម​ផុស្សៈ ជានា​យក ដែលគេ​ចូល​ទៅ​រកបាន​ដោយ​កម្រ គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ ព្រះអង្គ​ខ្ពង់ខ្ពស់​ជាង​លោក​ទាំងពួង ទ្រង់​កើតឡើង​ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ។
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 637643831430231586
ទៅកាន់ទំព័រ៖