ព្រះត្រៃបិដក ភាគ ៧៥

ទ្រង់​បរិបូណ៌​ដោយ​ចរណៈ ជា​បុគ្គល​ប្រសើរ មាន​ព្រះទ័យ​ត្រង់ មាន​តេជះ ស្វែងរក​ប្រយោជន៍​ដល់​សព្វ​សត្វ ទ្រង់​ញុំាង​សត្វ​ជាច្រើន​ឲ្យ​រួចចាក​ចំណង។ ខ្ញុំ​កើតជា​សត្វ​តា​វ៉ៅ​ស នៅ​លើ​ដើម​ស្វាយ​ក្បែរ​គន្ធ​កុដិ ក្នុង​នន្ទា​រាម​របស់​ព្រះ​សាស្តា​នោះ។ គ្រានោះ ខ្ញុំ​បានឃើញ​ព្រះ​ជិនស្រី ជា​ទក្ខិណេយ្យ​បុគ្គល​ដ៏​ខ្ពង់ខ្ពស់ ស្តេច​កំពុង​ទៅ​បិណ្ឌបាត ហើយ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ក៏​ស្រែក​រំពង​ដោយ​សំឡេង​ដ៏​ពីរោះ។ ខ្ញុំ​បាន​ហើរ​ទៅកាន់​ឧទ្យាន​ស្តេច ហើយ​ពាំ​យក​ផ្លែស្វាយ​ទុំ មាន​សម្បុរ​នៃ​សម្បក​ដូច​មាស បង្អោន​ទៅ​ជិត​ព្រះសម្ពុទ្ធ។ ព្រះ​ជិនស្រី ទ្រង់​ប្រកបដោយ​មហាករុណា ជានា​យក ទ្រង់​ជ្រាប​ច្បាស់​នូវ​ចិត្ត​របស់ខ្ញុំ​ហើយ ក៏​យក​បាត្រ​អំពី​ដៃ​ភិក្ខុ​ជា​ឧបដ្ឋាក (ហើយ​បង្អោន​បាត្រ​ទៅ​រក​ខ្ញុំ​ជា​សត្វ​តា​វ៉ៅ​សនោះ)។
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 637643831649294458
ទៅកាន់ទំព័រ៖