ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះលកុណ្តកភទ្ទិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ លកុណ្តកភទ្ទិយត្ថេរាបទាន។
កង្ខារេវតត្ថេរាបទាន ទី២
[១៣២] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះសម្ពុទ្ធទ្រង់មានចង្កាដូចចង្កាសីហៈ មានព្រះសូរសៀងដូចសំឡេងព្រហ្ម មានសូរសព្ទដូចហង្ស និងស្គរ មានពុទ្ធដំណើរដូចដំរីដែលក្លៀវក្លា មានរស្មីដូចព្រះចន្ទ្រ និងព្រះអាទិត្យជាដើម។
ID: 637643832692262822
ទៅកាន់ទំព័រ៖