ព្រះត្រៃបិដក ភាគ ៧៥
ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរស សម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ព្រះនាមគោតម។ ព្រាហ្មណ៍នេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌ក ក្នុងធម៌របស់ព្រះគោតមនោះ ជាសាវ័ករបស់ព្រះសាស្តា មាននាមថា រេវតៈ។
ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំកើតក្នុងត្រកូលក្សត្រ ជាត្រកូលសម្បូណ៌ ស្តុកស្តម្ភទូលាយ មានទ្រព្យច្រើន នៅក្នុងក្រុងកោលិយៈ។ កាលណា ព្រះពុទ្ធទ្រង់សម្តែងធម៌ ក្នុងក្រុងកបិលវត្ថុ កាលនោះ ខ្ញុំជ្រះថ្លាចំពោះព្រះសុគត ហើយចូលទៅកាន់ផ្នួស។ ខ្ញុំមានសេចក្តីសង្ស័យច្រើន ក្នុងវត្ថុគួរ និងមិនគួរនោះៗ ព្រះពុទ្ធសម្តែងធម៌ដ៏ឧត្តម កំចាត់បង់នូវសេចក្តីសង្ស័យទាំងអស់នោះបាន។
ID: 637643833227419056
ទៅកាន់ទំព័រ៖