ព្រះត្រៃបិដក ភាគ ៧៥
ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកង្ខារេវតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កង្ខារេវតត្ថេរាបទាន។
សីវលិត្ថេរាបទាន ទី៣
[១៣៣] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ សីលរបស់ព្រះអង្គ រាប់មិនបាន សមាធិឧបមាដូចកែវវជីរ ញាណដ៏ប្រសើរ ក៏រាប់មិនអស់ ទាំងវិមុត្តិ ក៏រកអ្វីប្រៀបផ្ទឹមគ្មាន។
ID: 637643833806325392
ទៅកាន់ទំព័រ៖