ព្រះត្រៃបិដក ភាគ ៧៥
ព្រះនាយក ទ្រង់សម្តែងធម៌ក្នុងទីប្រជុំ ដ៏កុះករដោយសមណៈ និងព្រាហ្មណ៍ ដល់ពួកមនុស្ស ទេវតា នាគ និងព្រហ្ម។ ព្រះពុទ្ធទ្រង់ក្លៀវក្លាក្នុងពួកបរិស័ទ ស្តេចតាំងសាវ័ករបស់ព្រះអង្គ ដែលជាអ្នកសម្បូណ៌លាភ មានបុណ្យ ទ្រទ្រង់នូវសេចក្តីរុងរឿង ក្នុងទីជាឯតទគ្គៈ។ កាលនោះ ខ្ញុំកើតជាក្សត្រ ក្នុងនគរឈ្មោះហំសសៈ បានឮព្រះពុទ្ធដីកានៃព្រះជិនស្រីផង ឮគុណនៃសាវ័កច្រើនផង។ ខ្ញុំបាននិមន្តព្រះសាស្តា ព្រមទាំងសាវ័កឲ្យឆាន់ចង្ហាន់ អស់ ៧ ថ្ងៃ លុះថ្វាយមហាទានរួចហើយ ទើបប្រាថ្នានូវតំណែងនោះ។ គ្រានោះ ព្រះពុទ្ធជាបុរសប្រសើរ ជាអ្នកប្រាជ្ញ ទ្រង់ឃើញខ្ញុំ ក្រាបទៀបព្រះបាទា ក៏ទ្រង់ត្រាស់ពាក្យនេះ ដោយព្រះសូរសៀងដ៏ពីរោះ។ លំដាប់នោះ ពួកមហាជន ទាំងពួកទេវតា គន្ធព្វ ពួកព្រហ្មមានឫទ្ធិច្រើន និងពួកសមណព្រាហ្មណ៍ មានប្រាថ្នាដើម្បីស្តាប់នូវព្រះពុទ្ធដីកានៃព្រះជិនស្រីហើយ
ID: 637643834036637917
ទៅកាន់ទំព័រ៖