ព្រះត្រៃបិដក ភាគ ៧៥
សុទស្សនភិក្ខុ ជាអ្នកបានលាភដ៏ទូលាយទាំងឡាយ យ៉ាងណា អាត្មាអញ សូមឲ្យបាននូវលាភយ៉ាងនោះ ព្រះមហាក្សត្រ នឹងបាននូវដំណែងនេះ ក្នុងកាលអនាគតជាប្រាកដ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តា ព្រះនាមគោតម នឹងត្រាស់ឡើងក្នុងលោក។ ព្រះមហាក្សត្រនេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌កក្នុងធម៌នៃព្រះគោតមនោះ ជាសាវ័កនៃព្រះសាស្តា មាននាមថា សីវលី។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ព្រះលោកនាយក ព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ឃើញនូវធម៌ទាំងពួង ស្តេចកើតឡើងក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ។
ID: 637643834489919613
ទៅកាន់ទំព័រ៖