ព្រះត្រៃបិដក ភាគ ៧៥

គ្រានោះ ខ្ញុំ​បាន​នាំ​យក​ទឹកដោះជូរ និង​ទឹកឃ្មុំ ចាក់​លាយ​គ្នា ហើយ​ថ្វាយ​ដល់​ព្រះ​លោកនាថ ព្រមទាំង​ព្រះសង្ឃ ក្នុង​កាលនោះ។ ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ទុក​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ តពីនោះមក ខ្ញុំ​កើតជា​ស្តេច​មានយស​ធំ ក្នុង​ក្រុង​ពារាណសី ជា​អ្នក​ប្រទូស្ត​ចំពោះ​សត្រូវ បាន​បិទទ្វារ​នគរ។ គ្រានោះ ពួក​អ្នកនគរ​ដែល​ត្រូវ​ខ្ញុំ​បិទទ្វារ​រក្សាទុក​អស់​មួយថ្ងៃ កើត​សេចក្តី​ក្តៅក្រហាយ លំដាប់​អំពី​នោះ​មក ខ្ញុំ​ទៅ​កើត​ក្នុង​នរក​ដ៏​លាមក​ខ្លាំងក្លា ព្រោះ​ផល​នៃ​អំពើនោះ​ឯង។ ក្នុង​បច្ឆិមភព ឥឡូវនេះ ខ្ញុំ​កើត​ក្នុង​កោ​លិ​យបុរី មាតា​របស់ខ្ញុំ ឈ្មោះ​សុ​ប្ប​វា​សា បិតា​ខ្ញុំ ឈ្មោះ​មហា​លិល​ច្ឆ​វី។ ខ្ញុំ​នៅជា​ទុក្ខ​ក្នុង​ផ្ទៃ​មាតា អស់ ៧ ឆ្នាំ ខ្ញុំ​វង្វេង​ទ្វារ​យោនី អស់ ៧ ថ្ងៃ ពេញ​ពោរ​ដោយ​មហាទុក្ខ
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 637643834918356623
ទៅកាន់ទំព័រ៖