ព្រះត្រៃបិដក ភាគ ៧៥
កាលនោះ ព្រះពុទ្ធ ទ្រង់មានយោបល់ធំ មានព្យាយាមធំ ជានាយកនៃលោក ព្រមទាំងព្រះសង្ឃ ត្រូវខ្ញុំបំរើដោយបច្ច័យទាំងឡាយ ដែលពួកទេវតាបង្អោនចូលមក ដើម្បីប្រយោជន៍ដល់ខ្ញុំ ហើយទ្រង់ជួបនឹងព្រះថេរៈ ឈ្មោះរេវតៈ លំដាប់នោះ ទ្រង់យាងទៅកាន់វត្តជេតពនវិញ ក៏តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ ព្រះសាស្តា ទ្រង់ទំនុកបម្រុងសត្វលោកទាំងពួង ស្តេចសរសើរខ្ញុំ ក្នុងកណ្តាលពួកបរិស័ទថា ម្នាលភិក្ខុទាំងឡាយ បណ្តាសិស្សទាំងឡាយរបស់តថាគត មានតែភិក្ខុសីវលីមួយទេ ជាអ្នកប្រសើរជាងពួងភិក្ខុអ្នកស្វាក់លាភ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643835351481613
ទៅកាន់ទំព័រ៖