ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សី​វលិ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សី​វលិ​ត្ថេ​រាប​ទាន។


វង្គី​សត្ថេ​រាប​ទាន ទី៤


 [១៣៤] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​មាន​បញ្ញាចក្ខុ​ក្នុង​ធម៌​ទាំងពួង ជានា​យក ទ្រង់​កើតឡើង​ហើយ ក្នុង​កប្ប​ទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ។ រលក​ក្នុង​សាគរ និង​ពួក​ផ្កាយ​ឰដ៏​អាកាស យ៉ាងណាមិញ សាសនា​របស់​ព្រះពុទ្ធអង្គ​នោះ ដ៏​វិចិត្រ​ហើយ ដោយ​ពួក​ព្រះអរហន្ត ក៏​យ៉ាងនោះ​ដែរ។ ព្រះ​ជិនស្រី​ដ៏​ឧត្តម​នោះ មាន​ពួក​មនុស្ស ព្រមទាំង​ទេវតា អសុរ នាគ ចោមរោម​ក្នុង​កណ្តាល​ប្រជុំជន កុះករ​ដោយ​សមណៈ និង​ព្រាហ្មណ៍។
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 637643835651013677
ទៅកាន់ទំព័រ៖