ព្រះត្រៃបិដក ភាគ ៧៥

លោក​ក៏​ប្រាប់​ខ្ញុំ នូវ​ព្រះសម្ពុទ្ធ​ទ្រង់​ជា​សាស្តា ជា​លោកនាយក កាលនោះ លោក​ជា​បណ្ឌិត​មា​នបា្រ​ជ្ញា បាន​ប្រាប់​ខ្ញុំ​តទៅទៀត។ ខ្ញុំ​ត្រូវ​លោក​ជាតា​ទិ​បុគ្គល ធ្វើពាក្យ​ប្រកបដោយ​វិ​រាគៈ​ដ៏​ឧត្តម ដែលគេ​ឃើញ​បាន​ដោយ​កម្រ ឲ្យ​ត្រេកអរ​ដោយ​បដិភាណ​ដ៏​វិចិត្រ​ទាំងឡាយ។ ខ្ញុំ​ក៏​ឱនក្បាល​ទៀប​ព្រះ​បាទា ហើយ​ពោល​ថា សូម​លោកម្ចាស់​បំបួស​ខ្ញុំ លំដាប់នោះ ព្រះ​សារីបុត្ត មាន​ប្រាជ្ញា​ច្រើន​នោះ នាំ​ខ្ញុំ​ចូល​ទៅ​រក​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ខ្ញុំ​ឱនក្បាល​ទៀប​ព្រះ​បាទា អង្គុយ​ក្នុង​សំណាក់​នៃ​ព្រះ​សាស្តា ឯព្រះ​សាស្តា ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​មាន​ព្រះពុទ្ធដីកា​នឹង​ខ្ញុំ​ថា ម្នាល​វង្គី​សៈ សិប្បៈ​ណាមួយ​របស់​អ្នក មាន​ពិត​ឬ។ ក្បាលមនុស្ស​ដែល​ស្លាប់​ហើយ បើ​អ្នក​អាច (ដឹង​ក្បាលមនុស្ស) ដែល​ស្លាប់ ទៅកាន់​សុគតិ ឬទុគ្គតិ ដោយ​វិជ្ជា​វិសេស​របស់​អ្នក អ្នក​ចូរ​ប្រាប់​មក​ចុះ។
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 637643836997887867
ទៅកាន់ទំព័រ៖