ព្រះត្រៃបិដក ភាគ ៧៥

សកឹ​សម្ម​ជ្ជ​កវគ្គ ទី៤៣
សកឹ​សម្ម​ជ្ជ​កត្ថេ​រាប​ទាន ទី១


 [១១] ខ្ញុំ (បានឃើញ) ដើម​ជ្រនៀង ជា​ពោធិព្រឹក្ស​ដ៏​ឧត្តម​របស់​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី លុះ​ខ្ញុំ​បានឃើញ​ឈើ​ដ៏​ប្រសើរ​នោះ​ហើយ ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ឈើ​នោះ។ ខ្ញុំ​ចាប់​យក​អំបោស ហើយ​បោស​ដើមពោធិ​ព្រឹក្ស​ក្នុង​ពេលនោះ​ភ្លាម លុះ​ខ្ញុំ​បាន​បោស​រួចហើយ ក៏​ថ្វាយបង្គំ​ដើម​ជ្រនៀង​ជា​ពោធិព្រឹក្ស​នោះ។ ខ្ញុំ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ពោធិព្រឹក្ស​នោះ រួច​ធ្វើ​អញ្ជលី​លើ​ក្បាល នមស្ការ​ពោធិព្រឹក្ស​នោះ​ហើយ ដើរថយក្រោយ​ទៅ។ កាល​ខ្ញុំ​កំពុង​នឹក​ចំពោះ​ពោធិព្រឹក្ស​ដ៏​ប្រសើរ ហើយ​ដើរ​បណ្តើរ តាមផ្លូវ​ជាទី​ត្រាច់​ទៅ ស្រាប់តែ​ពស់ថ្លាន់​មួយ ជា​សត្វ​ក្លាហាន មាន​កំឡាំង​ច្រើន រួបរឹត​ខ្ញុំ។ អំពើ​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ពេល​ថ្មីៗ ក៏​ញុំាង​ខ្ញុំ​ឲ្យ​ត្រេកអរ​ចំពោះ​ផល ចំណែក​ឯពស់ថ្លាន់ លេប​រាងកាយ​ខ្ញុំ​ចូល​បាត់​ទៅ ខ្ញុំ​បាន​ទៅ​រីករាយ​ក្នុង​ទេវលោក។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637643680284138246
ទៅកាន់ទំព័រ៖