ព្រះត្រៃបិដក ភាគ ៧៥

ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វង្គី​សត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វង្គី​សត្ថេ​រាប​ទាន។


នន្ទ​កត្ថេ​រាប​ទាន ទី៥


 [១៣៥] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​មាន​បញ្ញាចក្ខុ​ក្នុង​ធម៌​ទាំងពួង ព្រះអង្គ​ជានា​យក ទ្រង់​កើតឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ ព្រះអង្គ​ជា​បុរស​អាជានេយ្យ ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​ស្តេច​ទៅ​ក្នុង​មនុស្សលោក និង​ទេវលោក ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដើម្បី​សេចក្តី​ចម្រើន ដល់​សព្វ​សត្វ​ទាំងឡាយ។
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 637643837965075369
ទៅកាន់ទំព័រ៖