ព្រះត្រៃបិដក ភាគ ៧៥

ព្រះ​ជិនស្រី ព្រះអង្គ​ដល់​នូវ​យស​ដ៏​ប្រសើរ មាន​សិរី ពេញ​ប្រៀប​ដោយ​កិត្តិគុណ ដែល​សត្វលោក​ទាំងពួង​បូជា​ហើយ ល្បី​ខ្ចរខ្ចាយ​សព្វ​ទិស។ ព្រះ​ជិនស្រី​នោះ មាន​វិចិកិច្ឆា​ឆ្លងផុត​ហើយ មាន​សេចក្តី​សង្ស័យ​កន្លង​ហើយ មាន​សេចក្តី​ត្រិះរិះ​ក្នុង​ព្រះ​ចិន្តា​ពេញ​បរិបូណ៌ ទ្រង់​ដល់​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម។ ព្រះអង្គ​ជា​នរៈ​ដ៏​ឧត្តម ទ្រង់​ញុំាង​មគ្គ​ដែល​មិនទាន់​កើត​ឲ្យ​កើតឡើង ទ្រង់​ប្រាប់​នូវ​ពាក្យ​ដែលគេ​មិនទាន់​និយាយ ទ្រង់​បង្កើត​នូវ​ធម្មជាត​ដែល​មិនទាន់​កើត។ ព្រះអង្គ​ជា​អ្នក​ស្គាល់​នូវ​ផ្លូវ ជ្រាប​ច្បាស់​នូវ​ផ្លូវ ជា​អ្នក​ប្រាប់​នូវ​ផ្លូវ ជា​អ្នក​អង់អាច​ជាង​នរៈ ជា​សាស្តាចារ្យ​ដ៏​ឈ្លាសវៃ​ក្នុង​ផ្លូវ ជា​នរៈ​ដ៏​ឧត្តម ជាង​សារថី​ទាំងឡាយ។ ក្នុង​កាលនោះ ព្រះ​លោកនាយក ទ្រង់​ប្រកបដោយ​មហាករុណា ទ្រង់​សម្តែង​នូវ​ធម៌ ហើយ​ស្រង់​ពួក​សត្វ​ដែល​មុជ​ចុះ​ក្នុង​ភក់​គឺ​មោហៈ។
ថយ | ទំព័រទី ៣៨៣ | បន្ទាប់
ID: 637643838165231534
ទៅកាន់ទំព័រ៖