ព្រះត្រៃបិដក ភាគ ៧៥

ព្រះ​មហាមុនី ទ្រង់​សរសើរ​សាវ័ក​ដែល​ភិក្ខុសង្ឃ​សន្មត​ថា​ជា​ច្បង ក្នុង​ការ​ទូន្មាន​ពួក​ភិក្ខុនី បាន​តែងតាំង​ក្នុងឋានៈជា​ឯតទគ្គៈ។ ខ្ញុំ​បាន​ស្តាប់​ព្រះពុទ្ធដីកា​នោះ​ហើយ ក៏​មានចិត្ត​រីករាយ និមន្ត​ព្រះ​តថាគត ព្រមទាំង​ព្រះសង្ឃ ឲ្យ​ឆាន់​ហើយ ប្រាថ្នា​នូវ​តំណែង​ដ៏​ឧត្តម​នោះ។
 ក្នុង​កាលនោះ ព្រះ​មហាឥសី​ជាទី​ពឹង ទ្រង់​មាន​ព្រះទ័យ​រីករាយ បាន​ត្រាស់​នឹង​ខ្ញុំ​ថា អ្នក​ចូរ​បាន​សេចក្តី​សុខ មាន​អាយុវែង អ្នក​នឹង​បាន​នូវ​តំណែង​ជាទី​ពេញចិត្ត​នុ៎ះ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​សាស្តា ទ្រង់ព្រះ​នាម​គោតម ទ្រង់​សម្ភព​ក្នុង​ឱក្កា​កត្រកូល នឹង​ត្រាស់​ឡើង​ក្នុង​លោក។ បុរស​នេះ នឹង​បាន​ជា​ទាយាទ ក្នុង​ធម៌​របស់​ព្រះ​សាស្តា ជា​ឱរស​ដែល​ធម៌​និមិត្ត ឈ្មោះ​នន្ទ​កៈ ជា​សាវ័ក​របស់​ព្រះ​សាស្តា​នោះ។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។
ថយ | ទំព័រទី ៣៨៤ | បន្ទាប់
ID: 637643838498356598
ទៅកាន់ទំព័រ៖