ព្រះត្រៃបិដក ភាគ ៧៥

កុសលកម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ក៏​ឲ្យផល​ដល់​ខ្ញុំ​ក្នុង​លោក​នេះ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ដូច​ល្បឿន​នៃ​ប្រួញ​ដែល​របូត​ផុត​ទៅ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​កំ​លោច​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​នន្ទ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នន្ទ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣៨៦ | បន្ទាប់
ID: 637643838980544373
ទៅកាន់ទំព័រ៖