ព្រះត្រៃបិដក ភាគ ៧៥

បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​ព្រះអង្គ សូមឲ្យ​បាន​ជា​បុគ្គល​ប្រាកដ​ដូច​បុគ្គល​នោះ ក្នុង​សាសនា​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ។
 កាលនោះ ព្រះពុទ្ធ ទ្រង់​ប្រកបដោយ​មហាករុណា ក៏​ស្រោច​ខ្ញុំ​ដោយ​អម្រឹត​ធម៌។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​នឹង​ខ្ញុំ​ថា ម្នាល​បុត្រ ចូរ​អ្នក​ក្រោក​ឡើង អ្នក​នឹង​បាន​នូវ​តំណែង​សមដូចបំណង​នុ៎ះ បុគ្គល​ធ្វើ​នូវ​ការ​បូជា​ចំពោះ​ព្រះ​ជិនស្រី នឹង​ប្រាសចាក​ផល ដូចម្តេច​កើត។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​សាស្តា ទ្រង់ព្រះ​នាម​គោតម ព្រះអង្គ​សម្ភព​ក្នុង​ឱក្កា​កត្រកូល នឹង​ត្រាស់​ឡើង​ក្នុង​លោក។ បុរស​នេះ នឹង​បាន​ជា​ទាយាទ​ក្នុង​ធម៌​ទាំងឡាយ​របស់​ព្រះ​សាស្តា​នោះ ជា​ឱរស​ដែល​ធម៌​និមិត្ត​ហើយ ឈ្មោះ​ឧទា​យី ជា​សាវ័ក​របស់​ព្រះ​សាស្តា​នោះ។ កាលនោះ ខ្ញុំ​បាន​ស្តាប់​នូវ​ព្រះពុទ្ធដីកា​នោះ​ហើយ ក៏​មានចិត្ត​រីករាយ មានចិត្ត​ប្រកបដោយ​មេត្តា បាន​បម្រើ​នូវ​ព្រះ​ជិនស្រី ព្រះអង្គ​ជា​អ្នកដឹកនាំ​សត្វ​ដោយ​ការ​បរិច្ចាគ​បច្ច័យ​ទាំងឡាយ រហូតដល់​អស់ជីវិត។
ថយ | ទំព័រទី ៣៨៩ | បន្ទាប់
ID: 637643839751637841
ទៅកាន់ទំព័រ៖