ព្រះត្រៃបិដក ភាគ ៧៥

សត្វ​ណា​ដែល​ជា​បុថុជ្ជន តែ​មិន​លុះ​ក្នុង​អំណាច​កិលេស ជា​អ្នកមាន​ការ​ដឹងខ្លួន ប្រកបដោយ​សតិ ហេតុ​នោះ សត្វ​នុ៎ះ ព្រះអង្គ​មិនបាច់​គិត។ ពួក​កិលេស​របស់ខ្ញុំ​ណា ដែល​មាន​កម្លាំង​ខ្សោយ តាំងនៅ​ខាងក្នុង ដែល​ភ្លើង គឺ​មគ្គញ្ញាណ​ដុត​កំ​ដៅ​ហើយ មិនទាន់​អស់រលីង​នៅឡើយ (កិលេស​ទាំងឡាយ) របស់ខ្ញុំ​នោះ មិនកើត​ឡើង​ទៀត​ទេ។ បុគ្គល​ណា ជា​គ្រូ​នៃ​លោក​ទាំងពួង ម្យ៉ាងទៀត គ្រូ​នៃ​បុគ្គល​ណា​ក្នុង​លោក ឬជា​អាចារ្យ​ក្នុង​លោក លោក​ប្រព្រឹត្តទៅ​តាម​បុគ្គល​នោះ​ដោយពិត។ ខ្ញុំ​សរសើរ​ព្រះសម្ពុទ្ធ និង​ធម្មទេសនា (នៃ​ព្រះអង្គ) ដោយ​ពាក្យ​ទាំងឡាយ មាន​យ៉ាងនេះ​ជាដើម ហើយ​ធ្វើ (សេចក្តី​គោរព) ដរាបដល់​អស់ជីវិត លុះ​ខ្ញុំ​ច្យុត​អំពី​អត្តភាព​នោះ ក៏បាន​ទៅ​កើត​ក្នុង​ឋានសួគ៌។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​សរសើរ​ព្រះពុទ្ធ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សរសើរ។
ថយ | ទំព័រទី ៣៩៥ | បន្ទាប់
ID: 637643841104762856
ទៅកាន់ទំព័រ៖