ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំជាបុគ្គលមានប្រាជ្ញាមុត មានប្រាជ្ញាដ៏រីករាយ និងរហ័ស មានប្រាជ្ញាច្រើន មានបដិភាណដ៏វិចិត្រ ព្រោះអានិសង្សនៃកុសលកម្មនោះ។
ខ្ញុំមានចិត្តជ្រះថ្លា បានសរសើរព្រះសយម្ភូ ព្រះនាមបទុមុត្តរៈ ឥតមានបុគ្គលសើ្ម ខ្ញុំមិនទៅកាន់អបាយភូមិ អស់មួយសែនកប្ប ដោយផលនៃកម្មនោះ។
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
ID: 637643841621794076
ទៅកាន់ទំព័រ៖