ព្រះត្រៃបិដក ភាគ ៧៥

ព្រះ​លោកនាយក កាល​ឧទាយិ​ត្ថេ​រអា​រា​ធនា​ហើយ ទ្រង់​អនុគ្រោះ​ដល់​ពួក​សាក្យៈ បាន​ចូល​ទៅកាន់​ក្រុង​កបិលពស្តុ។ កាលនោះ ពួក​សាក្យៈ​មាន​សេចក្តី​មើលងាយ មិន​ស្គាល់​គុណ​របស់​ព្រះពុទ្ធ ជា​អ្នក​រឹងត្អឹង ប្រកាន់ជាតិ មិន​អើពើ មិន​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ព្រះ​ជិនស្រី ទ្រង់​ជ្រាប​នូវ​កា​ត្រិះរិះ​របស់​សាក្យៈ​ទាំងនោះ​ហើយ ក៏​ចង្រ្កម​ឰដ៏​អាកាស ឋិតនៅ​ដូចជា​មេឃ ភ្លឺ​ច្រាល​ដូចជា​អណ្តាត​ភ្លើង។ ព្រះអង្គ​បង្ហាញ​នូវ​រូប​ឥតមាន​អ្វី​ប្រៀប ហើយ​បាត់​ទៅវិញ ធ្វើ​ព្រះអង្គ​តែមួយ​អង្គ ឲ្យ​ជាច្រើន​អង្គ ធ្វើ​ច្រើន​អង្គ ឲ្យ​ជាមួយ​ព្រះអង្គ​វិញ។ ព្រះអង្គ​ជា​អ្នកប្រាជ្ញ ទ្រង់​សម្តែង​នូវ​ងងឹត​ផង ពន្លឺផង​ដោយ​ច្រើន ហើយ​ធ្វើ​នូវ​បាដិហារ្យ ទូន្មាន​ពួក​ញាតិ។ ខណៈនោះ ទ្វីប​ទាំង ៤ មាន​ភ្លៀង​ធំ​បង្អុរ​ចុះ កាលនោះ ព្រះពុទ្ធ​ទ្រង់​សម្តែង​វេស្សន្តរ​ជាតក។ ពួក​ក្សត្រ​ទាំងអស់​នោះ ក៏​កំចាត់​នូវ​សេចក្តី​ស្រវឹង ដែល​កើតអំពី​ជាតិ យក​ព្រះពុទ្ធ​ជាទី​ពឹង ឯព្រះបាទ​សុទ្ធោទនៈ ទ្រង់​ពោល​ថា
ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ID: 637643842157731547
ទៅកាន់ទំព័រ៖