ព្រះត្រៃបិដក ភាគ ៧៥

វន​វច្ឆ​ត្ថេ​រាប​ទាន ទី៩


 [១៣៩] ក្នុង​ភទ្ទកប្ប​នេះ ព្រះសម្ពុទ្ធ​ព្រះ​នា​មកស្សបៈ មានផៅ​ពង្ស​ប្រសើរ មានយស​ធំ ទ្រង់​ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​កើតឡើង​ហើយ។ កាលនោះ ខ្ញុំ​បួស​ក្នុង​សាសនា​នៃ​ព្រះពុទ្ធ​នោះ ប្រព្រឹត្ត​ព្រហ្មចារ្យ​ដរាប​អស់ជីវិត ហើយ​ច្យុត​ចាក​អត្តភាព​នោះ។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ខ្ញុំ​ច្យុត​ចាក​ឋាន​តាវត្តិង្ស​នោះ មក​កើតជា​ព្រាប​នៅក្នុង​ព្រៃ មាន​ភិក្ខុ​មួយ​រូប បរិបូណ៌​ដោយ​គុណ ត្រេកអរ​ក្នុង​ឈាន នៅក្នុង​ទីនោះ​សព្វកាល។ (ភិក្ខុ​នោះ) មាន​មេត្តាចិត្ត មាន​សេចក្តី​ករុណា មានមុខ​រីករាយ​សព្វកាល ប្រកបដោយ​ឧបេក្ខា មាន​ព្យាយាម​ធំ ឈ្លាស​ក្នុង​អប្ប​មញ្ញា​ទាំងឡាយ។
ថយ | ទំព័រទី ៤០៣ | បន្ទាប់
ID: 637643843256012867
ទៅកាន់ទំព័រ៖