ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ប្រាសចាក​នី​វរ​ណៈ មាន​អធ្យាស្រ័យ​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ មិនយូរ​ប៉ុន្មាន ក៏​ស្និទ្ធស្នាល​ចំពោះ​សាវ័ក​នៃ​ព្រះ​សុគត​នោះ។ កាលនោះ ខ្ញុំ​ចូល​ទៅ​ទៀប​បាទា​នៃ​ភិក្ខុ​នោះ ដែល​គង់នៅ​ក្នុង​អាស្រម ជួនកាល​លោក​ឲ្យ​អាមិសៈ ជួនកាល​លោក​សម្តែង​ធម៌​ឲ្យ​ខ្ញុំ​ស្តាប់។ កាលនោះ ខ្ញុំ​ចូល​ទៅ​រក​សាវ័ក ជា​បុត្រ​នៃ​ព្រះ​ជិនស្រី ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង លុះ​ខ្ញុំ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋានសួគ៌ ដូចជា​ការ​នៅ​គ្រប់គ្រង​ផ្ទះ​របស់​ខ្លួន។ ខ្ញុំ​ច្យុត​ចាក​ឋានសួគ៌ មក​កើត​ក្នុង​មនុស្សលោក ដោយ​បុញ្ញកម្ម ហើយ​លះបង់​ផ្ទះ ចេញទៅ​បួស​ច្រើន​លើក។ គឺ​ខ្ញុំ​បួស​ជា​សមណៈ ជា​តាបស ជា​ព្រាហ្មណ៍ ជា​បរិ​ព្វា​ជក ដោយ​ប្រការ​ដូច្នោះ ព្រោះ​ខ្ញុំ​នៅក្នុង​ព្រៃ អស់​រយ​នៃ​ឆ្នាំ​ដ៏​ច្រើន។
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 637643843459295833
ទៅកាន់ទំព័រ៖