ព្រះត្រៃបិដក ភាគ ៧៥

ព្រះអង្គ​សម្តែង​នូវ​ធម៌​ដល់​ខ្ញុំ ប្រកាស​នូវ​អត្ថ​ទាំងពួង លំដាប់នោះ ខ្ញុំ​ក៏​បួស​ចូល​ទៅកាន់​ព្រៃ​វិញទៀត។ ខ្ញុំ​ជា​បុគ្គល​មិន​ប្រមាទ នៅក្នុង​ទីនោះ ក៏បាន​ឃើញ​អភិញ្ញា ៦ ឱ! អញ​ត្រូវ​មិត្ត​ល្អ​អនុគ្រោះ​ហើយ ក៏​មានលាភ​បាន​ដោយ​ងាយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះវ​នវ​ច្ឆ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វន​វច្ឆ​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៤០៦ | បន្ទាប់
ID: 637643843974450371
ទៅកាន់ទំព័រ៖