ព្រះត្រៃបិដក ភាគ ៧៥

ចូឡ​សុ​គន្ធ​ត្ថេ​រាប​ទាន ទី១០


 [១៤០] ក្នុង​ភទ្ទកប្ប​នេះ ព្រះសម្ពុទ្ធ​ព្រះ​នា​មកស្សបៈ មានផៅ​ពង្ស​ដ៏​ប្រសើរ មានយស​ធំ ទ្រង់​ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​កើតឡើង​ហើយ។ ព្រះអង្គ​ប្រកបដោយ​អនុព្យញ្ជនៈ មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ មាន​ពន្លឺ​មួយ​ព្យាយាម​ជុំវិញ ព្រោងព្រាត​ដោយ​បណ្តាញ គឺ​រស្មី។ ព្រះ​អង្គ​ញុំាង​លោក​ឲ្យ​ត្រេកអរ ដូចជា​ព្រះចន្ទ្រ ទ្រង់​ធ្វើ​នូវ​ពន្លឺ​ដូចជា​ព្រះអាទិត្យ ទ្រង់​រំលត់ទុក្ខ​ដូចជា​ភ្លៀង ទ្រង់​ជា​អណ្តូង​នៃ​គុណ​ដូចជា​សាគរ។ ព្រះអង្គ​មាន​សីល​ដូចជា​ធរណី មាន​សមាធិ​ដូចជា​ភ្នំ​ហិមពាន្ត មាន​បញ្ញា​ដូចជា​អាកាស មិន​មាន​អ្វី​ទើស​ដូច​ខ្សល់។ កាលនោះ ខ្ញុំ​កើត​ក្នុង​មហាត្រកូល មានទ្រព្យ និង​ស្រូវ​ច្រើន សន្សំ​រត​នៈ​ផ្សេងៗ ក្នុង​ក្រុង​ពារាណសី។ ខ្ញុំ​ចូល​ទៅ​រក​ព្រះ​លោកនាយក ដែល​គង់នៅ​ដោយ​បរិវារ​ច្រើន បាន​ស្តាប់​អមត​ធម៌ ដ៏​គួរ​ដល់ចិត្ត។
ថយ | ទំព័រទី ៤០៧ | បន្ទាប់
ID: 637643844236169993
ទៅកាន់ទំព័រ៖