ព្រះត្រៃបិដក ភាគ ៧៥

ពួក​បរិស័ទ​ទាំងអស់ ស្តាប់​នូវ​ទេសនា​នោះ ដែល​មាន​អានិសង្ស​ធំ មាន​លម្អ​ខាងដើម កណ្តាល និង​ខាងចុង ដូចជា​អមត​ធម៌​មាន​រស​ដ៏​ធំ។ លុះ​ខ្ញុំ​ស្តាប់​នូវ​ធម៌ ដែល​មាន​រសផ្អែម​ល្ហែម​ហើយ ក៏​ជ្រះថ្លា​ក្នុង​សាសនា​ព្រះ​ជិនស្រី ដល់​នូវ​ព្រះ​សុគត​ជាទី​ពឹង នមស្ការ​ដរាបដល់​អស់ជីវិត។ កាលនោះ ខ្ញុំ​លាប​នូវ​គន្ធ​កុដិ​របស់​ព្រះ​មុនី ដោយ​ក្លិនក្រអូប មាន​ជាតិ ៤ អស់ ៨ ថ្ងៃ ក្នុង​មួយ​ខែ ហើ​យតំ​កល់​ទុក​នូវ​គឿង​ក្រអូប​នោះ ដើម្បី​សរីរៈ​ដែល​មិន​មាន​ក្លិនក្រអូប។
 កាលនោះ ព្រះ​ជិនស្រី​សម្ពុទ្ធ​ទ្រង់​ទំនាយ​នូវ​ការបាន​ខ្លួន​មាន​ក្លិនក្រអូប​ថា បុគ្គល​ណា បាន​លាប​នូវ​គន្ធ​កុដិ​ដោយ​ក្លិនក្រអូប អស់​វារៈ​ម្តង ព្រោះតែ​វិបាក​នៃ​កុសលកម្ម​នោះ បុគ្គល​នោះ លុះ​កើត​ក្នុង​ទីណា​ក៏ដោយ នឹង​មាន​រាងកាយ​មាន​ក្លិនក្រអូប​ក្នុង​ទី​ទាំងពួង ជា​អ្នក​ប្រកបដោយ​ក្លិន គឺ​សីលគុណ មិន​មាន​អាសវៈ នឹង​បរិនិព្វាន។
ថយ | ទំព័រទី ៤១០ | បន្ទាប់
ID: 637643845010544890
ទៅកាន់ទំព័រ៖