ព្រះត្រៃបិដក ភាគ ៧៥
ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះចូឡសុគន្ធត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចូឡសុគន្ធត្ថេរាបទាន។
ឧទ្ទាន
ភទ្ទិយត្ថេរាបទាន ១ រេវតត្ថេរាបទាន ១ សីវលិត្ថេរាបទាន អ្នកមានលាភច្រើន ១ វង្គីសត្ថេរាបទាន ១ នន្ទកត្ថេរាបទាន ១ កាឡុទាយិត្ថេរាបទាន ១ អភយត្ថេរាបទាន ១។ លោមសតិយត្ថេរាបទាន ១ វនវច្ឆត្ថេរាបទាន ១ ចូឡសុគន្ធត្ថេរាបទាន ជាគម្រប់ ១០ ក្នុងផ្ទៃនៃវគ្គនោះ មានគាថា ៣១៦។
ចប់ ភទ្ទិយវគ្គ ទី៥៥។
ID: 637643845837887850
ទៅកាន់ទំព័រ៖