ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​ចូល​ទៅកាន់​កំ​ណើ​តណាៗ ទោះជា​ទេវតា ឬជា​មនុស្ស ខ្ញុំ​មិនដែល​មានការ​ខ្វះខាត​ភោគៈ​ឡើយ នេះ​ជា​ផល​នៃ​សំពត់​មួយ។ សំពត់​តែង​កើត​សម្រាប់​ខ្ញុំ រាល់ៗជំ​ហ៊ាន ខាងក្រោម ខ្ញុំ​ឈរ​លើ​សំពត់ ខាងលើ មាន​សំពត់​បាំង​ឲ្យ​ខ្ញុំ។ ថ្ងៃនេះ ខ្ញុំ​ប្រាថ្នា​បិទបាំង​ទី ព្រមទាំង​ព្រៃ និង​ភ្នំ​រហូត​ចក្រវាឡ ក៏អាច​គ្រប​ទីនោះ ដោយ​សំពត់​បាន។ ខ្ញុំ​កាល​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ មាន​សម្បុរ​ល្អ​ដូច​មាស តែង​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ ដោយសារ​ផល​នៃ​សំពត់​មួយ​នោះ​ឯង។ ខ្ញុំ​បាន​នូវ​ភាពជា​ភិក្ខុ​ក្នុង​ទីនេះ ព្រោះ​អាស្រ័យផល​នៃ​សំពត់​មួយ ម្យ៉ាងទៀត ជាតិនេះ​ជាទីបំផុត​របស់ខ្ញុំ អំពើ​នេះ​សោត ឲ្យផល​ដល់​ខ្ញុំ​ក្នុង​ជាតិនេះ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សំពត់​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សំពត់​មួយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637643681597732362
ទៅកាន់ទំព័រ៖