ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សត្ត​កទម្ព​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សត្ត​កទម្ព​បុប្ផិ​យត្ថេ​រាប​ទាន។


កោ​រណ្ឌ​បុប្ផិ​យត្ថេ​រាប​ទាន ទី៥


 [១៥] កាល​ភព​មុន ខ្ញុំ​កើតជា​បុរស​អ្នកធ្វើការ​ងារ​ក្នុង​ព្រៃ ជាមួយនឹង​បិតា និង​ជីតា​ខ្ញុំ ខ្ញុំ​រស់នៅ​ដោយ​ការ​សម្លាប់សត្វ ឯកុសល​របស់ខ្ញុំ​មិន​មាន​ឡើយ។ ព្រះ​លោកនាយក​ដ៏​ប្រសើរ ព្រះនាម​តិស្សៈ ព្រះអង្គ​មាន​បញ្ញាចក្ខុ គង់នៅ​ជិត​លំនៅ​របស់ខ្ញុំ ទ្រង់​សម្តែង​ស្នាមព្រះ​បាទ​បី​អន្លើ ដោយ​សេចក្តី​អនុគ្រោះ។ ខ្ញុំ​ឃើញ​ស្នាមព្រះ​បាទា​នៃ​ព្រះ​សាស្តា ព្រះនាម​តិស្សៈ ដែល​ទ្រង់​ជាន់ទុក​ហើយ ក៏​មានចិត្ត​ត្រេកអរ​រីករាយ បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ចំពោះ​ស្នាមព្រះ​បាទា។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637643686178318455
ទៅកាន់ទំព័រ៖