ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កោ​រណ្ឌ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កោ​រណ្ឌ​បុប្ផិ​យត្ថេ​រាប​ទាន។


ឃដម​ណ្ឌ​ទាយ​កត្ថេ​រាប​ទាន ទី៦


 [១៦] ខ្ញុំ​បានឃើញ​នូវ​ព្រះមានព្រះភាគ ទ្រង់​មាន​ព្រះតម្រិះ​ល្អ ព្រះអង្គ​ជា​ច្បង​ក្នុង​លោក ប្រសើរ​ជាង​ពួក​នរៈ ដែល​សេ្តច​ចូល​ទៅ​គង់​ក្នុង​ព្រៃធំ ហើយ​ត្រូវ​អាពាធ​កើតអំពី​ខ្យល់​បៀតបៀន។ លុះ​ខ្ញុំ​ឃើញ​ហើយ ក៏​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា បាន​ថ្វាយ​ទឹកដោះថ្លា ព្រោះ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ព្រោះ​សេចក្តី​កោតក្រែង​នោះ​ផង ទន្លេ​គង្គា​ឈ្មោះ​ភាគី​រសី​នេះ
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637643686703162249
ទៅកាន់ទំព័រ៖